ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។
លោកុប្បត្តិ 25:7 - ព្រះគម្ពីរខ្មែរសាកល នេះជាថ្ងៃអាយុនៃជីវិតរបស់អ័ប្រាហាំ គឺគាត់រស់នៅបានមួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនឆ្នាំដែលលោកអ័ប្រាហាំរស់នៅទាំងអស់បាន មួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំរស់បានទាំងអស់មួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចំនួនឆ្នាំអាយុរបស់អ័ប្រាហាំ ដែលគាត់រស់នៅរួមទាំងអស់បាន១៧៥ឆ្នាំ អាល់គីតាប អ៊ីព្រហ៊ីមរស់បានទាំងអស់ មួយរយចិតសិបប្រាំឆ្នាំ។ |
ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។
អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕
យ៉ាកុបរស់នៅក្នុងដែនដីអេហ្ស៊ីបបានដប់ប្រាំពីរឆ្នាំ ហើយថ្ងៃអាយុនៃជីវិតរបស់យ៉ាកុប គឺមួយរយសែសិបប្រាំពីរឆ្នាំ។
យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។
យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚