ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:33 - ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាកុប​ពោល​ថា៖ «ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន »។ គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​សិទ្ធិ​ជា​កូន​ច្បង​នោះ​ឲ្យ​យ៉ាកុប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប​ក៏​និយាយ​ថា ចូរ​ស្បថ​ឲ្យ​ខ្ញុំ​ឥឡូវ​ចុះ រួច​គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​អំណាច​នោះ​ឲ្យ​ដល់​យ៉ាកុប​ទៅ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​យ៉ាកកូប។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី


ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​ស្លាប់ឥឡូវហើយ តើ​សិទ្ធិកូនច្បង​នេះ​ជា​អ្វី​ដល់​ខ្ញុំ​?”។


បន្ទាប់មក យ៉ាកុប​ក៏​ឲ្យ​នំប៉័ង និង​សម្ល​សណ្ដែក​ដល់​អេសាវ គាត់​ក៏​ហូប ហើយ​ផឹក រួច​ក្រោកឡើង​ចេញ​បាត់​ទៅ​។ គឺយ៉ាងនេះឯង​ដែល​អេសាវ​បាន​មើលងាយ​សិទ្ធិកូនច្បង​៕


កាល​អ៊ីសាក​ចាស់​ទៅ ហើយ​ភ្នែក​របស់គាត់​ងងឹត​មើលមិនឃើញ គាត់​ក៏​ហៅ​អេសាវ​កូនប្រុស​ច្បង​របស់គាត់​មក និយាយថា​៖ “កូន​អើយ​!” អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


អ៊ីសាក​ឪពុក​របស់គាត់​សួរ​គាត់​ថា​៖ “តើ​ឯង​ជា​នរណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​ជា​កូន​របស់លោកឪពុក គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​តើ”។


អេសាវ​ក៏​និយាយថា​៖ “គេ​ដាក់ឈ្មោះ​វា​ថា យ៉ាកុប តើ​មិន​ត្រូវ​ទេ​ឬ​? ដ្បិត​វា​បាន​បោកបញ្ឆោត​ខ្ញុំ​ពីរដង​នេះ​ហើយ គឺ​វា​បាន​ដណ្ដើមយក​សិទ្ធិកូនច្បង​របស់ខ្ញុំ ហើយ​មើល៍! ឥឡូវនេះ​វា​ដណ្ដើមយក​ពរ​របស់ខ្ញុំ​ទៀត​!”។ រួច​គាត់​សួរថា​៖ “តើ​លោកឪពុក​មិន​បាន​បន្សល់​ពរ​ទុក​ឲ្យ​ខ្ញុំ​ទេ​ឬ​?”។


រួច​ទ្រង់​ក៏​ស្បថ​នឹង​នាង​យ៉ាងម៉ឺងម៉ាត់​ថា៖ “អ្វីក៏ដោយដែល​នាង​សុំ​យើង យើង​នឹង​ឲ្យ​នាង ទោះបីជា​ដល់​មួយចំហៀង​នៃ​អាណាចក្រ​របស់យើង​ក៏ដោយ”។


ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។


ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។