ឡាបាន់ និងបេធូអែលតបវិញថា៖ “ការនេះមកពីព្រះយេហូវ៉ា យើងមិនអាចប្រាប់លោកថាអាក្រក់ ឬល្អបានទេ។
លោកុប្បត្តិ 24:59 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ជូនដំណើររេបិកាប្អូនស្រីរបស់ខ្លួន និងមេដោះរបស់នាងទៅជាមួយបាវបម្រើរបស់អ័ប្រាហាំ និងមនុស្សរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង នឹងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ អាល់គីតាប គេក៏អនុញ្ញាតឲ្យរ៉ហ្វ៊ីកា ជាប្អូន និងមេដោះរបស់នាងចាកចេញទៅជាមួយអ្នកបម្រើរបស់អ៊ីព្រហ៊ីម និងអ្នកដែលមកជាមួយគាត់។ |
ឡាបាន់ និងបេធូអែលតបវិញថា៖ “ការនេះមកពីព្រះយេហូវ៉ា យើងមិនអាចប្រាប់លោកថាអាក្រក់ ឬល្អបានទេ។
បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
រួចគាត់ និងមនុស្សដែលនៅជាមួយគាត់ក៏ហូប និងផឹក ហើយស្នាក់នៅមួយយប់។ ពេលក្រោកឡើងពីព្រលឹម គាត់ក៏និយាយថា៖ “សូមបញ្ជូនខ្ញុំទៅឯចៅហ្វាយរបស់ខ្ញុំវិញទៅ”។
ពួកគេហៅរេបិកាមក ហើយសួរនាងថា៖ “តើកូនព្រមទៅជាមួយបុរសនេះឬទេ?”។ នាងឆ្លើយថា៖ “ខ្ញុំព្រមទៅ”។
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
បន្ទាប់មក ដេបូរ៉ាដែលជាមេដោះរបស់រេបិកាបានស្លាប់ ហើយត្រូវគេបញ្ចុះក្រោមដើមអូកដែលនៅខាងត្បូងបេត-អែល ដូច្នេះគេដាក់ឈ្មោះដើមឈើនោះថា អាឡុន-បាគូថ។
ជាការពិត យើងមិនដែលប្រើពាក្យបញ្ជោរ ដូចដែលអ្នករាល់គ្នាដឹងហើយ ហើយក៏មិនដែលធ្វើពុតដោយចិត្តលោភលន់ឡើយ——ព្រះជាសាក្សីអំពីការនេះ។