ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។
លោកុប្បត្តិ 24:55 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្រុស និងម្តាយរបស់នាងរេបិកាពោលថា៖ «សូមឲ្យនាងនៅជាមួយយើងបន្ដិចសិន យ៉ាងហោចណាស់ត្រឹមដប់ថ្ងៃ រួចសឹមឲ្យនាងទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបង នឹងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ អាល់គីតាប បងប្រុស និងម្តាយរបស់រ៉ហ្វ៊ីកាពោលថា៖ «សុំឲ្យរ៉ហ្វ៊ីកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ |
ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។