Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:3 - ព្រះគម្ពីរខ្មែរសាកល

3 លុះក្រោយមក កាអ៊ីន​បាន​យក​ភោគផល​ពី​ដី​មក ជា​តង្វាយ​ថ្វាយ​ព្រះយេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ កបេល​ក៏​យក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​គាត់ មក​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។


រីឯ​អេបិល​ក៏​យក​កូនដំបូង​ដ៏ល្អបំផុត​ពី​ហ្វូងចៀម​របស់គាត់​មក​ដែរ​។ ព្រះយេហូវ៉ា​បាន​សព្វព្រះហឫទ័យ​នឹង​អេបិល ព្រមទាំង​តង្វាយ​របស់គាត់


វេទនា​ដល់​ពួកគេ​ហើយ​! ដ្បិត​ពួកគេ​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​សម្រុកចូល​ទៅក្នុង​សេចក្ដីវង្វេង​របស់​បាឡាម​ដើម្បី​កម្រៃ ថែមទាំង​វិនាស​ក្នុង​ការបះបោរ​របស់​កូរ៉ា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម