Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:55 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 បង​ប្រុស និង​ម្ដាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សុំ​ឲ្យ​រេបិកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 ប៉ុន្តែ​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​និយាយថា​៖ “សូមឲ្យ​នាងក្រមុំ​នៅ​ជាមួយ​យើង​យ៉ាងហោចណាស់​ដប់​ថ្ងៃ​សិន រួចសឹម​ទៅ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 បង​ប្រុស និង​ម្តាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សូម​ឲ្យ​នាង​នៅ​ជា‌មួយ​យើង​បន្ដិច​សិន យ៉ាងហោច​ណាស់​ត្រឹម​ដប់​ថ្ងៃ រួច​សឹម​ឲ្យ​នាង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 តែ​បង នឹង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

55 បង​ប្រុស និង​ម្តាយ​របស់​រ៉ហ្វ៊ីកា​ពោល​ថា៖ «សុំ​ឲ្យ​រ៉ហ្វ៊ីកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:55
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​តប​ទៅ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។


លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។


ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។


ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម