លោកុប្បត្តិ 24:52 - ព្រះគម្ពីរខ្មែរសាកល នៅពេលបាវបម្រើរបស់អ័ប្រាហាំបានឮពាក្យរបស់ពួកគេ គាត់ក៏ក្រាបមុខដល់ដីចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកបម្រើរបស់លោកអ័ប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ឱនក្រាបដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា អាល់គីតាប កាលអ្នកបម្រើរបស់អ៊ីព្រហ៊ីមបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំអុលឡោះតាអាឡា |
រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។
មើល៍! រេបិកានៅមុខលោកហើយ ចូរយកនាងទៅចុះ! សូមឲ្យនាងបានជាប្រពន្ធរបស់កូនប្រុសចៅហ្វាយលោក ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលចុះ”។
មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង!
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។