លោកុប្បត្តិ 23:7 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ក្រោកឡើង ហើយក្រាបចុះនៅចំពោះកូនចៅហេតជាអ្នកស្រុកនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខពួកកូនចៅហេត ដែលនៅស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ អាល់គីតាប អ៊ីព្រហ៊ីមក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ |
គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
រីឯទូតសួគ៌ទាំងពីរនោះមកដល់សូដុមនៅពេលល្ងាច ពេលនោះឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុងសូដុម។ នៅពេលឡុតឃើញពួកគេ គាត់ក៏ក្រោកឡើងទៅទទួលពួកគេ ហើយក្រាបមុខដល់ដី
“លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។
រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង
មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។