លោកុប្បត្តិ 2:14 - ព្រះគម្ពីរខ្មែរសាកល ទន្លេទីបីឈ្មោះទីគ្រីស ជាទន្លេដែលហូរនៅទិសខាងកើតអាស្ស៊ីរី ហើយទន្លេទីបួនគឺទន្លេអ៊ើប្រាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ។ ទន្លេទីបួនឈ្មោះ អ៊ើប្រាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទន្លេទីបីឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត អាល់គីតាប ទន្លេទីបី ឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាសើុរ។ ទន្លេទីបួន ឈ្មោះអឺប្រាត។ |
នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។
កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។
និយាយនឹងទូតសួគ៌ទីប្រាំមួយដែលកាន់ត្រែនោះថា៖ “ចូរស្រាយទូតសួគ៌ទាំងបួនរូបដែលត្រូវបានចងទុកនៅទន្លេដ៏ធំ គឺទន្លេអ៊ើប្រាតនោះទៅ!”។