Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:13 - ព្រះគម្ពីរខ្មែរសាកល

13 ទន្លេ​ទីពីរ​ឈ្មោះ​គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធជុំវិញ​ដែនដី​គូស​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទី​២​ឈ្មោះ​គីហុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទន្លេ​ទី​ពីរ ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


គូស​បាន​បង្កើត​នីមរ៉ូឌ​ជា​អ្នក​ដំបូង​ដែល​ក្លាយជា​មនុស្ស​ខ្លាំងពូកែ​នៅលើ​ផែនដី​។


ទន្លេ​ទីមួយ​ឈ្មោះ​ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធជុំវិញ​ដែនដី​ហាវីឡា​ទាំងមូល ជា​កន្លែង​ដែល​មាន​មាស


ហើយ​មាស​របស់​ស្រុក​នោះ​ល្អ ក៏​មាន​ជ័រប្ដេលាម និង​ត្បូងផ្កាយ​នៅ​ទីនោះ​ដែរ​។


ទន្លេ​ទីបី​ឈ្មោះ​ទីគ្រីស ជា​ទន្លេ​ដែល​ហូរ​នៅ​ទិសខាងកើត​អាស្ស៊ីរី ហើយ​ទន្លេ​ទីបួន​គឺ​ទន្លេអ៊ើប្រាត​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម