ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 19:34 - ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃបន្ទាប់ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “មើល៍! យប់មិញ​បង​បាន​រួមដំណេក​ជាមួយ​ឪពុក​ហើយ​។ យប់​នេះ ចូរឲ្យ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឯង​ចូលទៅ​រួមដំណេក​ជាមួយ​គាត់​ចុះ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ស្អែក​ឡើង នាង​បង​និយាយ​ទៅ​ប្អូន​ថា៖ «មើល៍! យប់​មិញ បង​បាន​ដេក​ជា‌មួយ​លោក​ឪពុក យប់​នេះ ចូរ​យើង​បង្អក​ស្រា​គាត់​ទៀត រួច​ឯង​ចូល​ទៅ​ដេក​ជា‌មួយ​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ថ្ងៃ​ស្អែក​ទៀត នាង​បង​និយាយ​ទៅ​ប្អូន​ថា មើល យប់​មិញ អញ​បាន​ដេក​ជា​មួយ​នឹង​លោក​ឪពុក យប់​នេះ ចូរ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឲ្យ​ឯង​ចូល​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង

សូមមើលជំពូក

អាល់គីតាប

លុះ​ស្អែក​ឡើង បង​និយាយ​ទៅ​កាន់​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្តង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 19:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន រួច​នាង​បង​ចូលទៅ​រួមដំណេក​ជាមួយ​ឪពុក​របស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។


ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន​ទៀត រួច​នាង​ប្អូន​ក្រោកឡើងទៅ​រួមដំណេក​ជាមួយ​ឪពុករបស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។


ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​; ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​; ពួកគេ​មិន​លាក់បាំង​ឡើយ​។ វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។