អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
លោកុប្បត្តិ 18:5 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យខ្ញុំយកនំប៉័ងបន្តិចបន្តួចមក ដើម្បីធ្វើឲ្យពួកលោកស្រស់ស្រាយឡើងវិញ រួចសឹមអញ្ជើញទៅចុះ ដ្បិតពួកលោកមកដល់បាវបម្រើរបស់ពួកលោកហើយ”។ ពួកគេតបថា៖ “ចូរធ្វើយ៉ាងនោះដូចដែលអ្នកបាននិយាយចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំប្របាទនឹងទៅយកនំប៉័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងយកនំបុ័ងបន្តិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកំឡាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបំរើទ្រង់ហើយ នោះទ្រង់មានបន្ទូលថា ចូរធ្វើដូចជាឯងបាននិយាយចុះ អាល់គីតាប ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។ |
អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
មើល៍! ខ្ញុំមានកូនស្រីពីរនាក់ដែលមិនទាន់រួមដំណេកជាមួយប្រុសណានៅឡើយ សូមឲ្យខ្ញុំនាំពួកនាងមកឯអ្នករាល់គ្នា ហើយចូរប្រព្រឹត្តដល់ពួកនាងតាមដែលល្អក្នុងភ្នែករបស់អ្នករាល់គ្នាចុះ ប៉ុន្តែកុំធ្វើអ្វីដល់មនុស្សទាំងនេះឡើយ ដ្បិតពួកគេបានមកក្រោមម្លប់នៃដំបូលផ្ទះខ្ញុំ”។
យ៉ាកុបនិយាយថា៖ “ទេ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់បង សូមទទួលយកជំនូនរបស់ខ្ញុំពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង គឺដូចជាឃើញព្រះភក្ត្ររបស់ព្រះ ហើយបងក៏ទទួលខ្ញុំដែរ។
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ នឹងដកការផ្គត់ផ្គង់ និងទីពឹងផ្អែកចេញពីយេរូសាឡិម និងយូដា គឺដកចេញនូវអស់ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់ទឹកទាំងស្រុង