ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:4 - ព្រះគម្ពីរខ្មែរសាកល

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ពួកលោក ហើយ​សូម​ពួកលោក​សម្រាក​នៅក្រោម​ដើមឈើ​នេះ​សិន​ចុះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន ហើយ​សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​មក​បន្តិច​នឹង​លាង​ព្រះ‌បាទ​ទ្រង់ ហើយ​សូម​ទ្រង់​ឈប់​សំរាក​ក្រោម​ដើម​ឈើ​នេះ​សិន

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​និយាយថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក សូម​កុំ​ទៅហួស​បាវបម្រើ​របស់លោក​ឡើយ​។


រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។


ដូច្នេះ បុរស​នោះ​ក៏​ចូលទៅ​ក្នុង​ផ្ទះ​។ ឡាបាន់​ក៏​ស្រាយ​អូដ្ឋ ហើយ​ឲ្យ​ចំបើង និង​ចំណី​ដល់​អូដ្ឋ ព្រមទាំង​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​បុរសនោះ និង​ពួក​មនុស្ស​ដែល​មក​ជាមួយ​គាត់​ផង​។


បន្ទាប់មក បុរស​នោះ​នាំ​អ្នកទាំងនោះ​មក​ក្នុង​ផ្ទះ​របស់​យ៉ូសែប ហើយ​ឲ្យ​ទឹក​ដើម្បី​លាង​ជើង​ពួកគេ ព្រមទាំង​ឲ្យ​ចំណី​ដល់​លា​របស់ពួកគេ​ផង​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​ស្ត្រី​នោះ ហើយ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា​៖“តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ​? ខ្ញុំ​បាន​ចូលមក​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​ខ្ញុំ​ដើម្បី​លាង​ជើង​ទេ រីឯ​នាង​វិញ នាង​បាន​ធ្វើឲ្យ​ជើង​ខ្ញុំ​ទទឹក​ដោយ​ទឹកភ្នែក ហើយ​ជូត​ដោយ​សក់​របស់​នាង​ទៀត​។


ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។