លោកុប្បត្តិ 18:5 - ព្រះគម្ពីរខ្មែរសាកល5 សូមឲ្យខ្ញុំយកនំប៉័ងបន្តិចបន្តួចមក ដើម្បីធ្វើឲ្យពួកលោកស្រស់ស្រាយឡើងវិញ រួចសឹមអញ្ជើញទៅចុះ ដ្បិតពួកលោកមកដល់បាវបម្រើរបស់ពួកលោកហើយ”។ ពួកគេតបថា៖ “ចូរធ្វើយ៉ាងនោះដូចដែលអ្នកបាននិយាយចុះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ខ្ញុំប្របាទនឹងទៅយកនំប៉័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ទូលបង្គំនឹងយកនំបុ័ងបន្តិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកំឡាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបំរើទ្រង់ហើយ នោះទ្រង់មានបន្ទូលថា ចូរធ្វើដូចជាឯងបាននិយាយចុះ សូមមើលជំពូកអាល់គីតាប5 ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។ សូមមើលជំពូក |