ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។
លោកុប្បត្តិ 17:26 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃដដែលនោះ អ័ប្រាហាំ និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ បានទទួលពិធីកាត់ស្បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងលោកអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងអ័ប្រាហាំ នឹងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ អាល់គីតាប អ៊ីព្រហ៊ីម និងអ៊ីស្មាអែលជាកូនបានខតាន់នៅថ្ងៃជាមួយគ្នា |
ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។
រីឯអ៊ីសម៉ាអែលកូនប្រុសរបស់គាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់គាត់។
មនុស្សប្រុសទាំងអស់ក្នុងផ្ទះរបស់គាត់ ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេស ក៏បានទទួលពិធីកាត់ស្បែកជាមួយគាត់ដែរ៕
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។