រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 17:15 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះទ្រង់ក៏មានបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ អាល់គីតាប អុលឡោះមានបន្ទូលមកកាន់អ៊ីព្រហ៊ីមទៀតថា៖ «រីឯសារ៉ាយ ជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា “សារ៉ាយ” ទៀតទេ គឺនាងនឹងមានឈ្មោះថា “សារ៉ា” វិញ។ |
រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។
រីឯមនុស្សប្រុសដែលមិនទទួលពិធីកាត់ស្បែក ជាអ្នកដែលមិនបានកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ខ្លួន អ្នកនោះនឹងត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន ពីព្រោះគេបានផ្ដាច់សម្ពន្ធមេត្រីរបស់យើង”។
យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយនៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។
ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
“អ្នករាល់គ្នាដែលដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្ដាប់តាមយើងចុះ! ចូររំពឹងមើលទៅថ្មដាដែលអ្នករាល់គ្នាត្រូវបានដាប់ចេញមក ចូររំពឹងមើលទៅកន្លែងយកថ្មដែលអ្នករាល់គ្នាត្រូវបានជីកឡើងមក។