ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។
លោកុប្បត្តិ 15:7 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ដែលបាននាំអ្នកចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាកេរអាករ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ អាល់គីតាប អុលឡោះមានបន្ទូលមកគាត់ទៀតថា៖ «យើងជាអុលឡោះតាអាឡាដែលបាននាំអ្នកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។
ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
សូមឲ្យព្រះអង្គប្រទានដល់ឯង និងពូជពង្សរបស់ឯងដែលនៅជាមួយឯង នូវពររបស់អ័ប្រាហាំ ដើម្បីឲ្យឯងបានយកទឹកដីដែលឯងស្នាក់នៅបណ្ដោះអាសន្នជាកម្មសិទ្ធិ គឺទឹកដីដែលព្រះបានប្រទានដល់អ័ប្រាហាំ”។
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។
ដោយមានបន្ទូលថា៖ “យើងនឹងប្រគល់ដែនដីកាណានដល់អ្នក ទុកជាចំណែកមរតករបស់អ្នករាល់គ្នា”។
ដ្បិតព្រះអង្គបាននឹកចាំព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះអង្គ និងអ័ប្រាហាំបាវបម្រើរបស់ព្រះអង្គ។
ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក
ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។