លោកុប្បត្តិ 15:16 - ព្រះគម្ពីរខ្មែរសាកល នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កម្រិតនៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ដំណទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ អាល់គីតាប នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កំរិតនៅឡើយ»។ |
ពេលនោះ ព្រះអង្គមានបន្ទូលនឹងអាប់រ៉ាមថា៖ “អ្នកត្រូវដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងជាជនអន្តោប្រវេសន៍ក្នុងស្រុកដែលមិនមែនជារបស់ខ្លួន ហើយត្រូវបម្រើអ្នកស្រុកនោះ។ អ្នកស្រុកនោះនឹងធ្វើបាបពួកគេបួនរយឆ្នាំ។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។
ដូច្នេះ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមកដោយសេចក្ដីរីករាយ ក៏បាននាំអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គចេញមកដោយសម្រែកហ៊ោសប្បាយ
នៅចុងបញ្ចប់នៃអាណាចក្ររបស់ពួកគេ កាលមនុស្សបះបោរបានគ្រប់ចំនួនហើយ នឹងមានស្ដេចមួយអង្គទឹកមុខសាហាវ និងជាអ្នកដែលចេះកលល្បិចក្រោកឡើង។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!