គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។
លោកុប្បត្តិ 15:11 - ព្រះគម្ពីរខ្មែរសាកល នៅពេលមានសត្វហើរចាប់រំពាចុះមកលើសាកសពទាំងនោះ អាប់រ៉ាមក៏ដេញវាចេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាមានសត្វហើរចុះមកលើខ្មោចសត្វទាំងនោះ លោកអាប់រ៉ាមក៏ដេញវាចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ។ អាល់គីតាប ពេលនោះមានត្មាតមកឆាបសាច់សត្វ តែអ៊ីប្រាំបានដេញវា។ |
គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។
លុះថ្ងៃជិតលិច ការលង់លក់បានធ្លាក់មកលើអាប់រ៉ាម នោះមើល៍! សេចក្ដីភ័យរន្ធត់ និងភាពងងឹតយ៉ាងខ្លាំងបានធ្លាក់មកលើគាត់!
នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។