Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:11 - អាល់គីតាប

11 ពេល​នោះ​មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​អ៊ីប្រាំ​បាន​ដេញ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 នៅពេល​មាន​សត្វហើរចាប់រំពា​ចុះមក​លើ​សាកសព​ទាំងនោះ អាប់រ៉ាម​ក៏​ដេញ​វា​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​ណា​មាន​សត្វ​ហើរ​ចុះ​មក​លើ​ខ្មោច​សត្វ​ទាំង​នោះ លោក​អាប់‌រ៉ាមក៏​ដេញ​វា​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​លោក​អាប់រ៉ាម​បាន​ដេញ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ពួក​សត្វ​ហើរ​ក៏​ចុះ​មក​លើ​ខ្មោច​នៃ​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ដេញ​វា​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​ពីរ រួច​ដាក់​ទន្ទឹម​គ្នា តែ​គាត់​ពុំ​បាន​ពុះ​សត្វ​ស្លាប​ជា​ពីរ​ទេ។


នៅ​ពេល​ថ្ងៃ​ជិត​លិច អ៊ីប្រាំ​លង់​លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្តប់​លើ​គាត់។


ខ្ញុំ​រៀប​រាប់​អំពី​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក។


ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។


បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំង‌បាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។


ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម