លោកុប្បត្តិ 10:7 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់គូស មានសាបា ហាវីឡា សាប់តា រ៉ាអាម៉ា និងសាប់តិកា។ ពួកកូនប្រុសរបស់រ៉ាអាម៉ា មានសេបា និងដេដាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា។ កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់ អាល់គីតាប កូនចៅរបស់គូស មាន សេបា ហាវីឡា សាបតារ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ា មាន សេបា និងដេដាន់។ |
ទន្លេទីមួយឈ្មោះពិសុន ជាទន្លេដែលហូរព័ទ្ធជុំវិញដែនដីហាវីឡាទាំងមូល ជាកន្លែងដែលមានមាស
ពួកស្ដេចនៃតើស៊ីស និងកោះនានានឹងនាំសួយសារអាករមក ពួកស្ដេចនៃសេបា និងសាបានឹងថ្វាយជំនូន។
នេះជាទំនាយស្ដីអំពីអារ៉ាប៊ី: ក្បួនឈ្មួញនៃជនជាតិដេដាន់អើយ អ្នករាល់គ្នានឹងស្នាក់នៅពេលយប់ក្នុងព្រៃនៅអារ៉ាប៊ី។
ដ្បិតយើងជាយេហូវ៉ា ព្រះរបស់អ្នក យើងជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក។ យើងប្រគល់អេហ្ស៊ីបជាថ្លៃលោះរបស់អ្នក ព្រមទាំងប្រគល់អេត្យូពី និងសាបាជំនួសអ្នកផង។