លោកុប្បត្តិ 10:29 - ព្រះគម្ពីរខ្មែរសាកល អូភារ ហាវីឡា និងយ៉ូបាប់។ អ្នកទាំងអស់នេះហើយ ជាកូនប្រុសរបស់យ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អូភា ហាវីឡា និងយ៉ូបាប់។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់យ៉ុកថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អូភា ហាវីឡា នឹងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន អាល់គីតាប អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់យ៉ុកថាន។ |
ទន្លេទីមួយឈ្មោះពិសុន ជាទន្លេដែលហូរព័ទ្ធជុំវិញដែនដីហាវីឡាទាំងមូល ជាកន្លែងដែលមានមាស
កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។
មានបុត្រីរបស់ស្ដេចនានានៅក្នុងចំណោមពួកស្ត្រីមានកិត្តិយសរបស់ព្រះករុណា; អគ្គមហេសីទ្រង់ឈរនៅខាងស្ដាំព្រះករុណា ប្រដាប់ដោយមាសពីអូភារ។
យើងនឹងធ្វើឲ្យមនុស្ស កម្រមានជាងមាសសុទ្ធ គឺធ្វើឲ្យមនុស្សជាតិ កម្រមានជាងមាសពីអូភារទៅទៀត។