និងដើម្បីគ្រប់គ្រងលើពេលថ្ងៃ និងពេលយប់ ព្រមទាំងដើម្បីញែកពន្លឺចេញពីភាពងងឹតផង។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
លោកុប្បត្តិ 1:21 - ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បង្កើតអស់ទាំងសត្វសំបើមៗ នឹងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ អាល់គីតាប អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ |
និងដើម្បីគ្រប់គ្រងលើពេលថ្ងៃ និងពេលយប់ ព្រមទាំងដើម្បីញែកពន្លឺចេញពីភាពងងឹតផង។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកមានពពាក់ពពូនដោយហ្វូងសត្វមានជីវិត ហើយឲ្យមានបក្សាបក្សីហើរពីលើផែនដីឆ្លងកាត់លំហមេឃ”។
ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះទតឃើញរបស់សព្វសារពើដែលព្រះអង្គបានបង្កើត នោះមើល៍! វាល្អណាស់។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ៕
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនពីដីនូវសត្វព្រៃគ្រប់ប្រភេទនៃទីវាល និងបក្សាបក្សីគ្រប់ប្រភេទនៅលើអាកាស ហើយនាំមកឯមនុស្ស ដើម្បីឲ្យឃើញថាគាត់នឹងហៅពួកវាយ៉ាងដូចម្ដេច។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សបានហៅសត្វមានជីវិត នោះក៏ទៅជាឈ្មោះរបស់វា។
សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។
ក៏មានសត្វព្រៃគ្រប់ប្រភេទតាមពូជរបស់វា សត្វស្រុកគ្រប់ប្រភេទតាមពូជរបស់វា សត្វលូនវារគ្រប់ប្រភេទដែលលូនវារលើដីតាមពូជរបស់វា ព្រមទាំងបក្សាបក្សីគ្រប់ប្រភេទតាមពូជរបស់វា គឺសត្វស្លាបគ្រប់ប្រភេទទាំងអស់ នៅជាមួយពួកគេដែរ។
ចូរនាំអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ដែលនៅជាមួយអ្នក ចេញមកជាមួយអ្នក ទាំងបក្សាបក្សី សត្វជើងបួន និងអស់ទាំងសត្វលូនវារដែលលូនវារលើដី ដើម្បីឲ្យវាបានពាសពេញលើផែនដី ព្រមទាំងបង្កើតកូន និងកើនចំនួនឡើងលើផែនដីផង”។
សត្វព្រៃទាំងអស់ សត្វលូនវារទាំងអស់ បក្សាបក្សីទាំងអស់ គឺអស់ទាំងសត្វដែលរវើកលើផែនដីបានចេញពីទូកធំមកតាមពូជរបស់វា។
ការខ្លាចក្រែងចំពោះអ្នករាល់គ្នា និងការភិតភ័យចំពោះអ្នករាល់គ្នា នឹងមានលើអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស អស់ទាំងសត្វដែលលូនវារលើដី និងអស់ទាំងត្រីនៅក្នុងសមុទ្រ; ពួកវាត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។
រីឯអ្នករាល់គ្នាវិញ ចូរបង្កើតកូន ហើយកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយកើនចំនួនឡើងលើផែនដីចុះ”។
ពោលគឺ ដូចដែលយ៉ូណាសនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងផ្ចិតផែនដីបីថ្ងៃបីយប់យ៉ាងនោះដែរ។