បងប្អូនអើយ ខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំចាប់បានហើយនោះទេ ប៉ុន្តែមានការមួយដែលខ្ញុំធ្វើ គឺខ្ញុំបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយឈោងទៅរកអ្វីៗដែលនៅខាងមុខ
លូកា 9:62 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“អ្នកណាដែលបានដាក់ដៃកាន់នង្គ័ល ហើយបែរទៅមើលអ្វីៗនៅខាងក្រោយ អ្នកនោះមិនស័ក្ដិសមនឹងអាណាចក្ររបស់ព្រះឡើយ”៕ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «អ្នកដែលដាក់ដៃលើនង្គ័ល ហើយមើលទៅអ្វីៗនៅខាងក្រោយ មិនសមនឹងនគរព្រះជាម្ចាស់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់នគររបស់អុលឡោះឡើយ»។ |
បងប្អូនអើយ ខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំចាប់បានហើយនោះទេ ប៉ុន្តែមានការមួយដែលខ្ញុំធ្វើ គឺខ្ញុំបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយឈោងទៅរកអ្វីៗដែលនៅខាងមុខ
ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា
រីឯមនុស្សសុចរិតរបស់យើងនឹងរស់ដោយជំនឿ ហើយប្រសិនបើអ្នកនោះដកខ្លួនថយ ព្រលឹងរបស់យើងមិនពេញចិត្តនឹងគាត់ឡើយ”។