ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។
លូកា 9:5 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា នៅពេលចាកចេញពីទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។ Khmer Christian Bible ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ ចូរចេញពីភូមិនោះទៅ ហើយរលាស់ធូលីដីពីជើងអ្នកចេញ ទុកជាបន្ទាល់ទាស់នឹងគេវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ នោះចូរចេញពីភូមិនោះទៅ ហើយរលាស់ទាំងធូលីដីពីជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ អាល់គីតាប បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ |
ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។
រីឯកន្លែងណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់អ្នករាល់គ្នា នៅពេលចេញពីទីនោះ ចូររលាស់ធូលីចេញពីបាតជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។
“អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ មិនមែនទទួលខ្ញុំទេ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ”។
“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ព្រះយេស៊ូវទ្រង់បង្គាប់គាត់ថា៖“កុំប្រាប់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។
ហើយមានបន្ទូលនឹងពួកគេថា៖“អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក ដ្បិតអ្នកដែលតូចជាងក្នុងចំណោមអ្នកទាំងអស់គ្នា អ្នកនោះគឺអ្នកធំ”។
ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។