ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:4 - ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​ណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ ហើយ​ចេញ​ពីទីនោះ​ទៅ​ទៀត​ចុះ​។

សូមមើលជំពូក

Khmer Christian Bible

ផ្ទះ​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ​រហូត​ដល់​អ្នក​រាល់គ្នា​ចេញ​ពី​ទី​នោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ

សូមមើលជំពូក

អាល់គីតាប

បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក



លូកា 9:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា៖“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ទីណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ពីទីនោះ​ចុះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“កុំ​យក​អ្វី​សម្រាប់​ការធ្វើដំណើរ កុំ​យក​ឈើច្រត់ ថង់យាម នំប៉័ង ឬ​កាក់ប្រាក់​ឡើយ ហើយក៏​កុំ​យក​អាវម្នាក់ពីរៗ​ដែរ​។


រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា ទុកជា​ទីបន្ទាល់​ទាស់នឹង​ពួកគេ”។


បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។