លូកា 8:49 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី”។ Khmer Christian Bible ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូសជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត អាល់គីតាប កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានតួនធ្វើអ្វីទៀត!»។ |
ព្រះយេស៊ូវបានជ្រាប ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យស្ត្រីនេះមានអំពល់ដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំហើយ។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងពួកគេអំពីការទាំងនេះ មើល៍! មានមេគ្រប់គ្រងម្នាក់មកថ្វាយបង្គំព្រះអង្គ ទូលថា៖ “កូនស្រីរបស់ខ្ញុំទើបតែស្លាប់ ប៉ុន្តែសូមទៅដាក់ដៃរបស់លោកលើនាងផង នោះនាងនឹងរស់”។
ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
អ្នកនោះក៏តបពីក្នុងផ្ទះថា: ‘កុំរំខានខ្ញុំអី ទ្វារបានបិទហើយ កូនៗរបស់ខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកទៅយកអ្វីឲ្យឯងបានទេ’។
ដូច្នេះ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ។ ពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ មេទាហានលើមួយរយនាក់ក៏ចាត់ពួកមិត្តភក្ដិឲ្យមកទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ កុំឲ្យរំខានព្រះអង្គ ដ្បិតទូលបង្គំមិនស័ក្ដិសមនឹងទទួលព្រះអង្គមកក្រោមដំបូលផ្ទះរបស់ទូលបង្គំទេ។