Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:50 - ព្រះគម្ពីរខ្មែរសាកល

50 ប៉ុន្តែ​ព្រះយេស៊ូវ​បាន‍ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​យ៉ៃរ៉ុស​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជាសះស្បើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី!​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​ នាង​នឹង​បាន​ជា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​ជា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អ៊ីសា​ឮ​ពាក្យ​បុរស​នោះ​គាត់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។

សូមមើលជំពូក ចម្លង




លូកា 8:50
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​មិនអើពើនឹងស្ដាប់​ពាក្យ​ដែល​គេ​និយាយ​ទេ ក៏​មានបន្ទូល​នឹង​អ្នកគ្រប់គ្រងសាលាប្រជុំ​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“‘ប្រសិនបើ​អាច’ ឬ?​អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​អ្នក​ដែល​ជឿ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា៖“កូនស្រី​អើយ​ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ”។


នៅពេល​មកដល់​ផ្ទះ​នោះ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូលទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ូហាន យ៉ាកុប និង​ឪពុក​ម្ដាយ​របស់​កូន​នោះ​ប៉ុណ្ណោះ។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​ជឿ នាង​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ទេ​ឬ​?”។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន”។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។


លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្ដីសន្យា​របស់​ព្រះ ដោយ​ភាពឥតជំនឿ​ឡើយ ផ្ទុយទៅវិញ លោក​បាន​ទទួលកម្លាំង​ដោយសារតែ​ជំនឿ ទាំង​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម