នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវកំពុងតែបង្រៀន ហើយមានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ ពួកគេបានមកពីគ្រប់ភូមិក្នុងកាលីឡេ យូឌា និងយេរូសាឡិម។ ព្រះចេស្ដារបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា។
លូកា 8:46 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“មានអ្នកណាម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាបានចេញពីខ្ញុំ”។ Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ អាល់គីតាប ប៉ុន្តែ អ៊ីសាប្រាប់ថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានអំណាចមួយចេញពីខ្លួនខ្ញុំទៅ»។ |
នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវកំពុងតែបង្រៀន ហើយមានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ ពួកគេបានមកពីគ្រប់ភូមិក្នុងកាលីឡេ យូឌា និងយេរូសាឡិម។ ព្រះចេស្ដារបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា។
ហ្វូងមនុស្សទាំងមូលក៏ព្យាយាមពាល់ព្រះអង្គ ពីព្រោះមានព្រះចេស្ដាចេញពីព្រះអង្គ ហើយប្រោសគេទាំងអស់គ្នាឲ្យជា។
ស្ត្រីនោះឃើញថាលាក់មិនជិត ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខប្រជាជនទាំងអស់អំពីហេតុផលដែលនាងបានពាល់ព្រះអង្គ និងរបៀបដែលនាងត្រូវបានប្រោសឲ្យជាក្នុងមួយរំពេច។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។