លូកា 8:29 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ កន្លងមក អារក្សបានធ្វើទុក្ខគាត់ជាច្រើនលើក ទោះបីជាគាត់ត្រូវគេដាក់ច្រវាក់ និងខ្នោះ ហើយត្រូវគេយាមក៏ដោយ ក៏ប៉ុន្តែគាត់បានផ្ដាច់ចំណងទាំងនោះចេញ ហើយត្រូវអារក្សបណ្ដេញទៅទីរហោស្ថាន។ Khmer Christian Bible ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ (ព្រោះវាបានជាន់គាត់ជាយូរមកហើយ។ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សបាននាំគាត់ទៅទីរហោស្ថាន)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោចិ៍ ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់ អាល់គីតាប អ៊ីព្លេសសូមអង្វរដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអ៊ីព្លេសនាំគាត់ទៅទីស្មសាន។ |
នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើអ្នកឈ្មោះអ្វី?”។ គាត់ទូលឆ្លើយថា៖ “កងទ័ព” ដ្បិតមានអារក្សជាច្រើនបានចូលក្នុងគាត់។
ដ្បិត មើល៍! មានវិញ្ញាណអាក្រក់ធ្វើទុក្ខវា ហើយស្រាប់តែស្រែកឡើង រួចធ្វើឲ្យវាប្រកាច់ប្រកិនបែកពពុះមាត់។ វិញ្ញាណនោះធ្វើឲ្យកូនខ្ញុំជាំពេញខ្លួន ហើយមិនព្រមចេញពីខ្លួនវាឡើយ។
ខណៈដែលកូននោះកំពុងដើរចូលមកនៅឡើយ អារក្សបានផ្ដួលវា ហើយធ្វើឲ្យវាប្រកាច់ប្រកិន។ ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់វាឲ្យឪពុកវិញ។