លូកា 8:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ (ព្រោះវាបានជាន់គាត់ជាយូរមកហើយ។ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សបាននាំគាត់ទៅទីរហោស្ថាន)។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ កន្លងមក អារក្សបានធ្វើទុក្ខគាត់ជាច្រើនលើក ទោះបីជាគាត់ត្រូវគេដាក់ច្រវាក់ និងខ្នោះ ហើយត្រូវគេយាមក៏ដោយ ក៏ប៉ុន្តែគាត់បានផ្ដាច់ចំណងទាំងនោះចេញ ហើយត្រូវអារក្សបណ្ដេញទៅទីរហោស្ថាន។ សូមមើលជំពូកKhmer Christian Bible29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោចិ៍ ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់ សូមមើលជំពូកអាល់គីតាប29 អ៊ីព្លេសសូមអង្វរដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអ៊ីព្លេសនាំគាត់ទៅទីស្មសាន។ សូមមើលជំពូក |