Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:30 - ព្រះគម្ពីរខ្មែរសាកល

30 ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា៖“តើ​អ្នក​ឈ្មោះ​អ្វី?”។ គាត់​ទូល​ឆ្លើយថា​៖ “កងទ័ព” ដ្បិត​មាន​អារក្ស​ជាច្រើន​បាន​ចូល​ក្នុង​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ព្រះយេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ វា​ក៏​ឆ្លើយ​ថា៖​ «កង​ទ័ព»​ ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​ឯង​ឈ្មោះ​អី?» គាត់​ទូល​ថា៖ «កង​ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​គាត់​ថា អ្នក​ឈ្មោះ​អី គាត់​ទូល​ថា ទូលបង្គំ​ឈ្មោះ​«កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អ៊ីព្លេស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។

សូមមើលជំពូក ចម្លង




លូកា 8:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​?


ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


ពេលនោះ មើល៍! ពួកគេ​ស្រែកឡើង​ថា៖ “​ព្រះបុត្រារបស់ព្រះ​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​យាង​មក​ទីនេះ​ដើម្បី​ធ្វើទុក្ខ​យើងខ្ញុំ​មុន​ពេលកំណត់​ឬ?”។


នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។


ព្រះអង្គ​ទ្រង់​សួរ​វា​ថា៖“តើ​ឯង​ឈ្មោះ​អ្វី?”។ វា​ទូល​ឆ្លើយថា​៖ “ទូលបង្គំ​ឈ្មោះ​កងទ័ព ពីព្រោះ​យើងខ្ញុំ​មានគ្នាច្រើន”។


ហើយ​មាន​ស្ត្រី​មួយចំនួន​ដែល​ធ្លាប់​ត្រូវបាន​ប្រោសឲ្យជា​ពី​វិញ្ញាណអាក្រក់ និង​ជំងឺ​ផ្សេងៗ​ក៏​នៅជាមួយ​ដែរ គឺ​ម៉ារា​ហៅថា​អ្នកម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង


ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម