រួចព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។
លូកា 6:5 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“កូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។ Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ អាល់គីតាប អ៊ីសាប្រាប់ទៅគេទៀតថា៖ បុត្រាមនុស្សជាម្ចាស់លើថ្ងៃជំអាត់។ |
រួចព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។
ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ!”។
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយយកនំប៉័ងតាំងថ្វាយមកហូប ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។
នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំ ហើយបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ