តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់យើង ដែលយើងមិនបានធ្វើដល់វា? យើងបានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ចុះម្ដេចក៏វាបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ?
លូកា 6:43 - ព្រះគម្ពីរខ្មែរសាកល “គ្មានដើមឈើល្អណាដែលបង្កើតផលអាក្រក់ឡើយ ហើយក៏គ្មានដើមឈើអាក្រក់ណាដែលបង្កើតផលល្អដែរ។ Khmer Christian Bible ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដើមឈើល្អមិនដែលមានផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់ក៏មិនដែលមានផ្លែល្អដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញក៏មិនដែលឲ្យផ្លែល្អដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ អាល់គីតាប «ដើមឈើល្អ មិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ |
តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់យើង ដែលយើងមិនបានធ្វើដល់វា? យើងបានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ចុះម្ដេចក៏វាបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ?
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
“ធ្វើឲ្យដើមឈើល្អ ផលវាក៏ល្អ ឬធ្វើឲ្យដើមឈើអាក្រក់ ផលវាក៏អាក្រក់ដែរ; ដ្បិតដើមឈើនឹងសម្គាល់បានដោយផលផ្លែរបស់វា។
ឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។
តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។