គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕
លូកា 4:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ អាល់គីតាប អ៊ីសាទៅភូមិណាសារ៉ែត ជាភូមិដែលគាត់នៅកាលពីកុមារ។ នៅថ្ងៃជំអាត់ អ៊ីសាទៅសាលាប្រជុំតាមទម្លាប់របស់គាត់។ អ៊ីសាក្រោកឈរឡើង ដើម្បីអានគីតាប។ |
គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕
នៅពេលបានបំពេញការទាំងអស់ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់រួចហើយ យ៉ូសែប និងម៉ារាក៏ត្រឡប់ទៅកាលីឡេវិញ ដល់ណាសារ៉ែតជាទីក្រុងរបស់ពួកគេ។
នៅពេលព្រះអង្គមានព្រះជន្មាយុដប់ពីរព្រះវស្សា ពួកគេក៏ឡើងទៅតាមទម្លាប់នៃពិធីបុណ្យ។
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។
គេក៏យកគម្ពីរព្យាការីអេសាយឲ្យព្រះអង្គ។ នៅពេលព្រះអង្គលាក្រាំងនោះ ក៏រកឃើញកន្លែងមួយដែលមានសរសេរទុកមកថា:
ពេលនោះ ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ថ្ងៃនេះ បទគម្ពីរនេះត្រូវបានបំពេញឲ្យសម្រេចហើយ ក្នុងកាលដែលអ្នករាល់គ្នាកំពុងឮនឹងត្រចៀក”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
ប៉ូលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់គាត់ ហើយជជែកជាមួយពួកគេពីគម្ពីរក្នុងបីថ្ងៃសប្ប័ទ