ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 23:29 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​គេ​នឹង​ពោលថា​: ‘មានពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ដែល​មិន​បាន​សម្រាល​កូន ព្រមទាំង​អ្នកដែល​មិន​បាន​បំបៅ​កូន​!’។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មើល៍​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​ មាន​ពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា "មាន​ពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ណា​ដែល​មិន​បង្កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ នឹង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន

សូមមើលជំពូក

អាល់គីតាប

ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ដ្រី​ណា​ឥត​កូន ស្ដ្រី​ណា​មិន​បង្កើត​កូន និង​ស្ដ្រី​ណា​មិន​ដែល​បំបៅ​កូន ស្ដ្រី​នោះ​ពិត​ជា​មាន​សុភ‌មង្គល​មែន”។

សូមមើលជំពូក



លូកា 23:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏ប៉ុន្តែ ប្រសើរ​ជាង​ពួកគេ​ទាំង​ពីរ គឺ​អ្នកដែល​មិនទាន់​មាននៅ ដែល​មិនទាន់​ឃើញ​កិច្ចការ​ដ៏អាក្រក់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​នៅឡើយ​។


នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​ស្ត្រី​ម្នាក់​ស្រែកឡើង​ពី​ក្នុង​ហ្វូងមនុស្ស ទូល​ព្រះអង្គ​ថា​៖ “មានពរ​ហើយ ផ្ទៃ​ដែល​បាន​ផ្ទុក​លោក និង​អ្នកដែល​បាន​បំបៅ​លោក​!”។


ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​រក​ពួកនាង ហើយ​មានបន្ទូលថា​៖“កូនស្រី​យេរូសាឡិម​អើយ កុំ​យំអាណិត​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​យំអាណិត​ខ្លួនអ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​ចុះ​!