ចំពោះអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។
លូកា 21:18 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែសូម្បីតែសក់មួយសរសៃលើក្បាលរបស់អ្នករាល់គ្នាក៏មិនវិនាសសោះឡើយ។ Khmer Christian Bible ប៉ុន្ដែសូម្បីតែសក់មួយសរសៃលើក្បាលអ្នករាល់គ្នាក៏មិនបានវិនាសឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសូម្បីសក់១សរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង អាល់គីតាប ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ |
ចំពោះអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។
រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។
ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យហូបអាហារទៅ ពីព្រោះការនេះជាប្រយោជន៍ឲ្យអ្នករាល់គ្នារួចជីវិត។ ជាការពិត គ្មានអ្នកណាក្នុងអ្នករាល់គ្នា នឹងបាត់សក់សូម្បីតែមួយសរសៃពីក្បាលឡើយ”។