លូកា 2:5 - ព្រះគម្ពីរខ្មែរសាកល គាត់ទៅចុះបញ្ជីជាមួយម៉ារាដែលបានភ្ជាប់ពាក្យជាមួយគាត់រួចហើយ ដែលនាងមានផ្ទៃពោះ។ Khmer Christian Bible ដើម្បីចុះឈ្មោះជាមួយនាងម៉ារា ជាគូដណ្ដឹងរបស់គាត់ដែលកំពុងមានផ្ទៃពោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ អាល់គីតាប យូសុះទៅចុះឈ្មោះជាមួយនាងម៉ារីយំ ជាគូដណ្តឹងដែលមានផ្ទៃពោះ។ |
រីឯយ៉ូសែបក៏ឡើងទៅដែរ ដោយចេញពីក្រុងណាសារ៉ែតក្នុងកាលីឡេទៅទីក្រុងរបស់ដាវីឌក្នុងយូឌាដែលគេហៅថាបេថ្លេហិម ពីព្រោះគាត់មកពីសែស្រឡាយ និងពូជអម្បូររបស់ដាវីឌ។