លោកបានចូលមកក្នុងព្រះវិហារដោយព្រះវិញ្ញាណ ហើយនៅពេលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូវមក ដើម្បីធ្វើតាមទម្លាប់ក្នុងក្រឹត្យវិន័យចំពោះកូន
លូកា 2:22 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីថ្ងៃនៃការជម្រះរបស់ពួកគេបានគ្រប់ហើយ ស្របតាមក្រឹត្យវិន័យរបស់ម៉ូសេ ពួកគេក៏នាំកូនមកយេរូសាឡិមដើម្បីថ្វាយដល់ព្រះអម្ចាស់ Khmer Christian Bible ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ អាល់គីតាប លុះដល់ពេលកំណត់ដែលយូសុះ និងនាងម៉ារីយំត្រូវធ្វើពិធីជម្រះកាយ ឲ្យបានបរិសុទ្ធតាមហ៊ូកុំរបស់ណាពីម៉ូសា បានចែងទុក អ្នកទាំងពីរក៏នាំកូនទៅជូនអុលឡោះជាអម្ចាស់ នៅក្រុងយេរូសាឡឹម |
លោកបានចូលមកក្នុងព្រះវិហារដោយព្រះវិញ្ញាណ ហើយនៅពេលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូវមក ដើម្បីធ្វើតាមទម្លាប់ក្នុងក្រឹត្យវិន័យចំពោះកូន