Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:22 - Khmer Christian Bible

22 ដល់​ពេល​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ទៅ​តាម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ពួកគេ​ក៏​នាំ​យក​បុត្រ​តូច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 បន្ទាប់ពី​ថ្ងៃ​នៃ​ការជម្រះ​របស់​ពួកគេ​បាន​គ្រប់​ហើយ ស្របតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ពួកគេ​ក៏​នាំ​កូន​មក​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លុះ​ដល់​កំណត់ សម្រាប់​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​គេ​ក៏​នាំ​ព្រះ‌ឱរស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ* តាម​វិន័យ*​លោក​ម៉ូសេ* ​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 លុះ​ដល់​ពេល​កំណត់​ដែល​យូសុះ និង​នាង​ម៉ារីយំ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ ឲ្យ​បាន​បរិសុទ្ធ​តាម​ហ៊ូកុំ​របស់​ណាពី​ម៉ូសា បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​កូន​ទៅ​ជូន​អុលឡោះ‌ជាអម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង




លូកា 2:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ ពេល​ដែល​ឪពុក​ម្ដាយ​បាន​នាំ​បុត្រ​តូច​យេស៊ូ​ចូល​មក​ក្នុង​ ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​គម្ពីរ​វិន័យ​សម្រាប់​បុត្រ​តូច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម