“អ្នកដែលទទួលមួយឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង ជាអ្នកដែលច្រូតពីកន្លែងដែលលោកមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ។
លូកា 19:20 - ព្រះគម្ពីរខ្មែរសាកល “មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។ Khmer Christian Bible បាវបម្រើម្នាក់ទៀតបានមកប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់ទៀតមកទូលថា "ព្រះអម្ចាស់អើយ នេះនែ៎ប្រាក់ណែនរបស់ព្រះអង្គ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង អាល់គីតាប អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។ |
“អ្នកដែលទទួលមួយឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង ជាអ្នកដែលច្រូតពីកន្លែងដែលលោកមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ។
លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។
ខ្ញុំព្រះបាទខ្លាចព្រះករុណា ពីព្រោះទ្រង់ជាមនុស្សតឹងរ៉ឹង ទ្រង់យកអ្វីដែលទ្រង់មិនបានផ្ញើ ហើយច្រូតអ្វីដែលទ្រង់មិនបានសាបព្រោះ’។
សូម្បីតែឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង”។
“ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែមិនប្រព្រឹត្តតាមពាក្យដែលខ្ញុំប្រាប់ដូច្នេះ?
អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។
ហើយឃើញកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គ មិននៅជាមួយក្រណាត់ផាឌិបទេ គឺបានមូរទុកនៅកន្លែងមួយដោយឡែក។