លូកា 19:15 - ព្រះគម្ពីរខ្មែរសាកល “លុះក្រោយពីទទួលអំណាចគ្រងរាជ្យ លោកក៏ត្រឡប់មកវិញ ហើយប្រាប់គេឲ្យហៅបាវបម្រើទាំងនោះដែលលោកបានប្រគល់លុយនោះមក ដើម្បីឲ្យដឹងថា ពួកគេធ្វើជំនួញបានចំណេញប៉ុន្មាន។ Khmer Christian Bible កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលត្រឡប់មកវិញ គឺក្រោយពីបានទទួលរាជ្យនោះហើយ ព្រះរាជាបង្គាប់ឲ្យហៅពួកបាវបម្រើទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីបានចំណេញប៉ុន្មាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលព្រះរាជាបានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនិមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់ អាល់គីតាប លុះបានទទួលការតែងតាំងជាស្តេចហើយគាត់ក៏ត្រឡប់មកវិញ។ គាត់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលគាត់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ |
រីឯអ្នកដែលមិនបានដឹង ហើយបានប្រព្រឹត្តសមនឹងការវាយ អ្នកនោះនឹងត្រូវវាយតិចទេ។ ដូច្នេះ អស់អ្នកដែលត្រូវបានប្រទានឲ្យច្រើន នឹងត្រូវបានទាមទារច្រើនពីអ្នកនោះ ហើយអ្នកដែលត្រូវបានផ្ទុកផ្ដាក់ឲ្យច្រើន អ្នកនោះនឹងត្រូវបានទាមទាររឹតតែច្រើនទៅទៀត។
“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។