លូកា 18:34 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។ Khmer Christian Bible ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។ អាល់គីតាប ពួកសាវ័កពុំបានយល់ពាក្យនោះទេ ហើយក៏មិនដឹងថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ |
ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចនេះនឹងពួកគេ ប៉ុន្តែអ្នកទាំងនោះមិនយល់នូវអ្វីៗដែលព្រះអង្គកំពុងមានបន្ទូលនឹងពួកគេ ថាជាអ្វីឡើយ។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។