Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​ពួកសិស្ស​មិន​យល់​សេចក្ដីទាំងនេះ​សោះ​។ ព្រះបន្ទូល​នេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដូច្នេះ​ពួកគេ​ក៏​មិន​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​អំពី​អ្វី​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​ ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ហើយ​ពួកគេ​មិន​យល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ ពួក​សាវក​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​សម្រាប់​គេ ហើយ​គេ​មិន​បាន​យល់​ថា​ដូច​ម្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពួក​សាវ័ក​ពុំ​បាន​យល់​ពាក្យ​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 18:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។


គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។


ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។


ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ


ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​មិន​ទាន់​សម្តែង​អត្ថ‌ន័យ​ឲ្យ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​នេះ​ឡើយ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។


នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអង្គ ស្រប​តាម​គម្ពីរ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម