តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
លូកា 18:33 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។ Khmer Christian Bible វាយនឹងខ្សែតី ហើយសម្លាប់ ប៉ុន្ដែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ អាល់គីតាប គេនឹងយករំពាត់វាយគាត់ រួចប្រហារជីវិតគាត់។ ប៉ុន្តែ បីថ្ងៃក្រោយមកគាត់នឹងរស់ឡើងវិញ»។ |
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។
ពោលគឺ លោកនឹងត្រូវគេប្រគល់ទៅសាសន៍ដទៃ ហើយត្រូវគេចំអកឡកឡឺយ បង្អាប់បង្អោន និងស្ដោះទឹកមាត់ដាក់;
ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។
តាមពិត យើងបានសង្ឃឹមថាលោកជាអ្នកដែលរៀបនឹងរំដោះអ៊ីស្រាអែល។ លើសពីនេះទៅទៀត ថ្ងៃនេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនោះបានកើតឡើង
ថា:‘កូនមនុស្សត្រូវតែត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប ហើយត្រូវគេឆ្កាង បន្ទាប់មកនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ’”។