ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅមនុស្សនោះ ដោយមានបន្ទូលនឹងគាត់ថា៖ “តើអ្នកនៅឯណា?”។
លូកា 17:17 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“មិនមែនដប់នាក់ទេឬ ដែលបានបរិសុទ្ធ? ចុះប្រាំបួននាក់ទៀតនៅឯណា? Khmer Christian Bible ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរថា តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី ចុះ៩នាក់ឯទៀតនៅឯណា អាល់គីតាប អ៊ីសាសួរថា៖ «តើទាំងដប់នាក់មិនបានជាស្អាតគ្រប់ៗគ្នាទេ ឬចុះប្រាំបួននាក់ទៀតនៅឯណា? |
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅមនុស្សនោះ ដោយមានបន្ទូលនឹងគាត់ថា៖ “តើអ្នកនៅឯណា?”។
ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។
ហើយក្រាបមុខនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ទាំងអរព្រះគុណដល់ព្រះអង្គ។ អ្នកនោះជាជនជាតិសាម៉ារី។
គ្មានអ្នកណាត្រឡប់មកវិញដើម្បីថ្វាយសិរីរុងរឿងដល់ព្រះ លើកលែងតែសាសន៍ដទៃម្នាក់នេះឬ?”។
ដូច្នេះ មនុស្សស្គាល់ព្រះហើយ ប៉ុន្តែមិនបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គឲ្យសមជាព្រះ ហើយក៏មិនអរព្រះគុណដល់ព្រះអង្គដែរ ផ្ទុយទៅវិញ ពួកគេទៅជាឥតបានការក្នុងគំនិត ហើយចិត្តល្ងីល្ងើរបស់ពួកគេទៅជាងងឹត។