Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:16 - ព្រះគម្ពីរខ្មែរសាកល

16 ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​គាត់​ផ្កាប់​មុខ​ចុះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ ឯ​អ្នក​នោះ​ជា​ជនជាតិ​សាម៉ារី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហើយ​គាត់​ក្រាប​ចុះ​មុខ​ដល់​ដី នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។ អ្នក​នោះ​ជា​សាសន៍​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ឱន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ព្រះអង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គាត់​ក្រាប​ដល់​ជើង​អ៊ីសា អោន​ក្បាល​ដល់​ដី ហើយ​អរ​គុណ​អ៊ីសា អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។

សូមមើលជំពូក ចម្លង




លូកា 17:16
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​ក្រាប​មុខ​ដល់ដី នោះ​ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖


ព្រះយេស៊ូវ​បាន​ចាត់​សាវ័ក​ដប់ពីរ​នាក់​នេះ​ឲ្យទៅ ដោយ​បង្គាប់​ពួកគេ​ថា៖“កុំ​ទៅ​តាមផ្លូវ​របស់​សាសន៍ដទៃ ហើយ​កុំ​ចូលទៅ​ក្នុង​ទីក្រុង​របស់​ជនជាតិសាម៉ារី​ឡើយ


ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។


ស្ត្រី​នោះ​ដឹង​អ្វីដែល​បាន​កើតឡើង​ដល់​ខ្លួននាង ក៏​មក​ទាំង​ភ័យញ័រ ហើយ​ក្រាបចុះ​នៅមុខ​ព្រះអង្គ ទូល​ការពិត​ទាំងស្រុង​ដល់​ព្រះអង្គ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មិនមែន​ដប់​នាក់​ទេ​ឬ ដែល​បានបរិសុទ្ធ​? ចុះ​ប្រាំបួន​នាក់​ទៀត​នៅ​ឯណា​?


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


ស្ត្រី​ជនជាតិសាម៉ារី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោក​ជា​ជនជាតិយូដា ម្ដេចក៏​សុំ​ផឹក​ពី​ខ្ញុំ​ដែល​ជា​ស្ត្រី​ជនជាតិសាម៉ារី​ដូច្នេះ​?”។ ដ្បិត​ជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ​។


ដើម្បីឲ្យ​មនុស្ស​ទាំងអស់​គោរពកោតខ្លាច​ព្រះបុត្រា ដូចដែល​គោរពកោតខ្លាច​ព្រះ​បិតា​ដែរ​។ អ្នក​ដែល​មិន​គោរពកោតខ្លាច​ព្រះបុត្រា ក៏​មិន​គោរពកោតខ្លាច​ព្រះ​បិតា​ដែល​ចាត់​ព្រះបុត្រា​ឲ្យមក​ដែរ​។


ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “ដែល​យើង​និយាយ​ថា អ្នក​ជា​ជនជាតិសាម៉ារី ហើយ​មានអារក្សចូល តើ​មិន​ត្រូវ​ទេ​ឬ​?”។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


ហើយ​ការសម្ងាត់​ក្នុង​ចិត្ត​គាត់​ក៏​ជាក់ច្បាស់ ដូច្នេះ គាត់​នឹង​ថ្វាយបង្គំ​ព្រះ​ដោយ​ក្រាប​មុខ​ដល់ដី រួច​ប្រកាស​ថា​៖ “ព្រះ ពិតជា​គង់នៅ​ក្នុងចំណោម​អ្នករាល់គ្នា​មែន​!”។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​នឹង​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ព្រមទាំង​បោះ​មកុដ​របស់​ខ្លួន​នៅមុខ​បល្ល័ង្ក ហើយ​ពោលថា​៖


នោះ​សត្វមានជីវិត​ទាំង​បួន ក៏​ពោលថា​៖ “អាម៉ែន​!” រួច​ពួក​ចាស់ទុំ​ក៏​ក្រាបចុះ ហើយ​ថ្វាយបង្គំ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម