ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
លូកា 14:3 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវទ្រង់សួរពួកអ្នកច្បាប់ និងពួកផារិស៊ីថា៖“តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលសួរទៅពួកអ្នកជំនាញច្បាប់ និងពួកអ្នកខាងគណៈផារិស៊ីថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សឲ្យជានៅថ្ងៃសប្ប័ទដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារិស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ អាល់គីតាប អ៊ីសាសួរទៅពួកបណ្ឌិតខាងហ៊ូកុំ និងពួកខាងគណៈផារីស៊ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជា នៅថ្ងៃជំអាត់ឬទេ?»។ |
ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
នៅពេលឃើញដូច្នេះ ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ”។
បន្ទាប់មក ព្រះអង្គទ្រង់សួរពួកគេថា៖“នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់: ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។ ប៉ុន្តែពួកគេនៅស្ងៀម។
ប៉ុន្តែពួកគេនៅស្ងៀម។ ព្រះអង្គក៏គ្រាហ៍គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ទៅវិញ។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំសូមសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់ : ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។
ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ?