ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 13:2 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“តើ​អ្នករាល់គ្នា​គិត​ថា អ្នកកាលីឡេ​ទាំងនេះ​មានបាប​ធ្ងន់ជាង​អ្នកកាលីឡេ​ទាំងអស់ ដោយសារ​ពួកគេ​បាន​រងទុក្ខ​យ៉ាងដូច្នេះ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​គិត​ថា​ អ្នក​ស្រុក​កាលីឡេ​ទាំង​នេះ​ជា​មនុស្ស​បាប​លើស​ពួក​អ្នក​ស្រុក​កាលីឡេ​ទាំង​អស់​ ដោយ​ព្រោះ​តែ​ពួកគេ​រងទុក្ខ​វេទនា​យ៉ាង​ដូច្នេះ​ឬ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​អ្នក​ទាំង​នោះ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប​លើស​ជាង​ពួក​កាលីឡេ​ផ្សេង​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​មាន​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​នោះ​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលី‌ឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលី‌ឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​សួរ​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀត​ៗ​ឬ​បាន​ជា​គេ​ស្លាប់​របៀប​នេះ?

សូមមើលជំពូក



លូកា 13:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។


ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ​។


មួយវិញទៀត តើ​អ្នករាល់គ្នា​គិត​ថា មនុស្ស​ដប់ប្រាំបី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​លើ ហើយ​សម្លាប់​នោះ ពួកគេ​មានបាប​ធ្ងន់ជាង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​ឬ​?


ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទូល​សួរ​ថា៖ “រ៉ាប៊ី គាត់​កើតមក​ខ្វាក់ភ្នែក​ដូច្នេះ តើ​នរណា​បាន​ប្រព្រឹត្តបាប អ្នកនេះ ឬ​ឪពុកម្ដាយ​របស់​គាត់​?”។


កាល​អ្នកស្រុក​នោះ​ឃើញ​ពស់​កំពុង​សំយុងចុះ​ពី​ដៃ​របស់​គាត់ ពួកគេ​និយាយ​គ្នា​ថា​៖ “អ្នក​នេះ​ប្រាកដជា​ឃាតករ​មែនហើយ ទោះបីជា​វា​គេចរួច​ពី​សមុទ្រ​ក៏ដោយ ក៏​ព្រះម៉ែនៃសេចក្ដីយុត្តិធម៌​មិន​ទុកឲ្យ​វា​នៅរស់​ដែរ”។