កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
លូកា 12:23 - ព្រះគម្ពីរខ្មែរសាកល ដ្បិតជីវិតសំខាន់ជាងអាហារ ហើយរូបកាយក៏សំខាន់ជាងសម្លៀកបំពាក់ដែរ។ Khmer Christian Bible ដ្បិតជីវិតវិសេសជាងអាហារ ឯរូបកាយក៏វិសេសជាងសម្លៀកបំពាក់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជីវិត នោះវិសេសជាងចំណីអាហារ ហើយរូបកាយ ក៏វិសេសជាងសម្លៀកបំពាក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជីវិត នោះវិសេសជាងអាហារចំណី ហើយរូបកាយ ក៏វិសេសជាងស្លៀកបំពាក់ដែរ អាល់គីតាប ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ |
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
ថ្លៃលោះនៃជីវិតរបស់មនុស្ស គឺភាពស្ដុកស្ដម្ភរបស់គេ ប៉ុន្តែអ្នកក្រីក្រមិនដែលឮពាក្យសម្លុតគំរាមឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វីឡើយ ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។
ចូរពិចារណាអំពីក្អែក វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្តែព្រះទ្រង់ចិញ្ចឹមពួកវា។ ចុះអ្នករាល់គ្នាវិញ តើមានតម្លៃលើសជាងបក្សាបក្សីអម្បាលម៉ានទៅទៀត!
បន្ទាប់ពីបានហូបអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅ ដោយបោះស្រូវចោលទៅក្នុងសមុទ្រ។